កាលបរិច្ឆេទ: ១០ មេសា ២០២៥ / Author : ATH Sokren
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងកម្មករ និយោជិត ក្រុមហ៊ុន INVESTCO-PPM-CONFIREL ទាំងអស់មានសេចក្តីរំជួលចិត្ត សោកស្តាយក្រៃលែង និងសូមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ លោកជំទាវ ចាន់ ហ្សាណា និងឧកញ៉ា ឱសថបណ្ឌិតហៃ លីអ៊ាង ព្រមទាំងបុត្រ ដែលបានបាត់បង់ លោកឪពុក ឪពុកក្មេក និងលោកតាជាទីគោរពស្រឡាញ់គឺ មហាឧបាសក ចាន់ សាវុត ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃសៅរ៍ ទី ២៩ មីនា ឆ្នាំ ២០២៥ ។ ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាដែលថ្នាក់ដឹកនាំ ព្រមទាំងកម្មករ និយោជិត ក្រុមហ៊ុន INVESTCO–PPM–CONFIREL ទាំងអស់ សូមចូលរួមរំលែកមរណទុក្ខជាមួយនឹងលោកពូប្រធានអគ្គនាយក និងអ្នកមីង ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ ដោយសេចក្តីសង្វេក និងសោកសៅរជាទីបំផុត ហើយសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោកមហាឧបាសក ចាន់ សាវុត ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកប្រធានអគ្គនាយក និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមេត្តា ទទួលនូវការចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រមបំផុតនេះ ពីយើងខ្ញុំទាំងអស់គ្នា៕
ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ ពីថ្នាក់ដឹកនាំ ព្រមទាំងកម្មករ និយោជិតនៃក្រុមហ៊ុន INVESTCO–PPM–CONFIREL។